អកុសលរាសិសូត្រ ទី ៥ - គំនរនៃកុសលនិង អកុសល
ក្បាលទី 24 · ទំព័រ 54
សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ។ បេ ។ បានត្រាស់នូវភាសិតនេះថា ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសលដូច្នេះ បើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈ ទាំង ៥ ។ ម្នាលភិក្ខុទាំងឡាយគំនរនៃអកុសលទាំងអស់នេះ គឺនីវរណៈទាំង ៥ នេះឯង ។