អដ្ឋកថា អកុសលរាសិសូត្រ ទី ៥ - គំនរនៃកុសលនិង អកុសល
ក្បាលទី 24 · ទំព័រ 54
នីវរណៈទាំង ៥ តើអ្វីខ្លះ ។ គឺកាមច្ឆន្ទនីវរណៈ ១ ព្យាបាទ នីវរណៈ ១ ថីនមិទ្ធនីវរណៈ ១ ឧទ្ធច្ចកុក្កុច្ចនីវរណៈ ១ វិចិកិច្ឆានីវរណៈ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃអកុសល ដូច្នេះ កាលបើ ពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះនីវរណៈទាំង ៥ នេះឯង ។ ម្នាល ភិក្ខុទាំងឡាយ គំនរនៃអកុសលទាំងអស់ គឺនីវរណៈទាំង ៥ នេះឯង ។ ម្នាលភិក្ខុទាំងឡាយ កាលបើបុគ្គលពោលថា គំនរនៃកុសល ដូច្នេះ កាលបើពោលដោយត្រឹមត្រូវ ត្រូវពោលចំពោះសតិប្បដ្ឋានទាំង ៤ ម្នាលភិក្ខុទាំងឡាយ គំនរនៃកុសលទាំងអស់នេះ គឺសតិប្បដ្ឋានទាំង ៤ នេះ ឯង ។ សតិប្បដ្ឋានទាំង ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី ជាអ្នកមាន ព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោកចេញ ។