អដ្ឋកថា សកុណគ្ឃិសូត្រ ទី ៦ - សត្វខ្លែងឆាបប្រចៀវ
ក្បាលទី 24 · ទំព័រ 58
គប្បីជ្រាបវិនិច្ឆ័យក្នុងសកុណគ្ឃសូត្រទី ៦ ដូចតទៅនេះ បទថា សកុណគ្ឃី បានដល់ ឈ្មោះថា សកុណគ្ឃិ ព្រោះអត្ថថា សម្លាប់នូវសត្វ ស្លាប ។ ពាក្យនោះ ជាឈ្មោះរបស់សត្វខ្លែង ។ បទថា សហសា អជ្ឈប្បត្តា បានដល់ ឆាបយកដោយរហ័ស ព្រោះសេចក្តីលោភ ។ បទថា អលក្ខិកា បានដល់ ជាអ្នកអស់នូវសិរី ។ បទថា អប្បបុញ្ញា ប្រែថា ជាអ្នកមានបុណ្យតិច ។ បទថា សចជ្ជ មយំ កាត់បទជា សចេ អជ្ជ មយំ ប្រែថា បើថ្ងៃនេះអញ ។ បទថា នង្គលកត្ថករណំ បានដល់ ការធ្វើស្រែ ដោយនង្គ័យ គឺភ្ជួរថ្មីៗ អធិប្បាយថា ត្រង់ស្រែ ។ បទថា លេឌ្ឌុដ្ឋានំ ប្រែ ថា ទីបែកក្រហែង ។ បទថា អវាទមានា គឺកាលខ្លែងឡើងឫក្ស អធិប្បាយ ថា ពោលសរសើរកម្លាំងរបស់ខ្លួនដោយល្អ ។