អដ្ឋកថា មក្កដសូត្រ ទី ៧ - ប្រទេសដែលស្វានិងមនុស្ស ទៅបាន ដោយ លំបាក
ក្បាលទី 24 · ទំព័រ 63
គប្បីជ្រាបវិនិច្ឆ័យក្នុងមក្កដសូត្រទី ៧ ដូចតទៅនេះ បទថា ទុគ្គា ប្រែថា ទៅលំបាក ។ បទថា ចារី ប្រែថា ជាទីត្រាច់ទៅ បទថា លេបំ ឱឌ្ឌេន្តិ សេចក្តីថា ពួកព្រានធ្វើតាំងផ្សំដោយជ័រជ្រៃជាដើម កំណត់ថា ទីនោះៗ ជាផ្លូវដើរជានិច្ចរបស់ពួកស្វា ដូច្នេះហើយ ដាក់ត្រង់មែកឈើ ជាដើម ។ បទថា បព្ចោណ្ឌិតោ សេចក្តីថា ស្វាត្រូវជាប់ក្នុងទីទាំង ៥ ដូច សង្រែកដែលខ្លួនសកចូលក្នុងដងរែក ហើយចាប់ ដូច្នោះ ។ បទថា ថុនំ សេតិ បានដល់ ដេកកន្ទក់កន្ទេញ ។