សូទសូត្រ ទី ៨ - អ្នកចំអិនភត្តមិនឈ្លាសវៃ
ម្នាលភិក្ខុទាំងឡាយ ដូចអ្នកចម្អិនភត្ត ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនបុិនប្រសប់ ផ្គត់ផ្គង់នូវព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ដោយ ម្ហូបទាំងឡាយមានចំណែកប្លែកៗ គឺមានឱជារសជូរខ្លះ មានឱជារសល្វីងខ្លះ មានឱជារសហឹរខ្លះ មានឱជារសផ្អែមខ្លះ មានឱជារសខារខ្លះ មានឱជារស មិនខារខ្លះ មានឱជារសប្រៃខ្លះ មានឱជារសមិនប្រៃខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ជនអ្នកចម្ហិននូវភត្តនោះឯង ជាអ្នកល្ងង់ មិនឈ្លាសវៃ មិនបុិន ប្រសប់ មិនរៀននូវវិធីចម្ហិនភត្តរបស់ខ្លួនថា ថ្ងៃនេះ ភត្ត និងម្ហូបបែបនេះ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលភត្ត និងម្ហូបបែបនេះក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូប បែបនេះក្តី ទ្រង់ពោលសរសើរម្ហូបបែបនេះក្តី ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារស ជូរ ពេញចិត្តអញក្តី ព្រះរាជា ឬមហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្ត ទទួលនូវភត្ត និងម្ហូប មានឱជារសជូរក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបមានឱជារសជូរក្តី ទ្រង់សរសើរភត្ត និងម្ហូបមានឱជារសជូរក្តី ថ្ងៃនេះ ឱជារសល្វីងពេញចិត្តអញក្តី ។ ថ្ងៃនេះ ឱជារសហឹរពេញចិត្តអញក្តី ។ ថ្ងៃនេះ ឱជារសផ្អែមពេញចិត្តអញក្តី ។ ថ្ងៃនេះ ឱជារសខារពេញចិត្តអញក្តី ។ ថ្ងៃនេះ ឱជារសមិនខារពេញចិត្តអញក្តី ។ ថ្ងៃនេះ ឱជារសប្រៃពេញចិត្តអញ ក្តី ។ ថ្ងៃនេះ ភត្ត និងម្ហូបមានឱជារសមិនប្រៃពេញចិត្តអញក្តី ព្រះរាជា ឬ មហាមាត្យរបស់ព្រះរាជា ទ្រង់លាព្រះហស្តទទួលភត្ត និងម្ហូបមានឱជារស មិនប្រៃក្តី ទ្រង់ទទួលហើយទទួលទៀត នូវភត្ត និងម្ហូបមានឱជារសមិនប្រៃក្តី