អដ្ឋកថា សូទសូត្រ ទី ៨ - អ្នកចំអិនភត្តមិនឈ្លាសវៃ

ក្បាលទី 24 · ទំព័រ 68

គប្បីជ្រាបវិនិច្ឆ័យក្នុងសូទសូត្រទី ៨ ដូចតទៅនេះ បទថា សូទោ ប្រែថា អ្នកដាំស្ល ។ បទថា នានច្ចយេហិ គឺមានប្រភេទផ្សេង អធិប្បាយថា ដោយឡែក ។ ម្យ៉ាងទៀត បាឋៈនេះក៏ដូចគ្នា ។ បទថា អម្ពិលគ្គេហិ បានដល់ មានចំណែកជូរ ។ ក្នុងបទទាំងពួងក៏មានន័យដូច្នេះ ។ បទថា អភិហរតិ បានដល់ លាដៃចេញដើម្បីទទួល ។ បទថា ពហុំ គណ្ហាតិ សេចក្តីថា កាលទទួលច្រើន ដោយទទួលម្តងក្តី ទទួលរឿយៗ ក្តី ក៏ឈ្មោះថា ទទួលច្រើននោះឯង ។ បទថា អភិហារានំ សេចក្តីថា រង្វាន់ ដែលគេលើកឡើង ១០០ ឬ ១០០០ នាំទៅ ។