អដ្ឋកថា គិលានសូត្រ ទី ៩ - ព្រះមានព្រះភាគប្រឈួន

ក្បាលទី 24 · ទំព័រ 73

គប្បីជ្រាបវិនិច្ឆ័យក្នុងគិលានសូត្រទី ៩ ដូចតទៅនេះ បទថា វេឡុវគាមកេ សេចក្តីថា មានស្រុកមួយមានឈ្មោះយ៉ាងនេះ នៅទៀបក្រុង វេសាលី ក្នុងបារគាមនោះ ។ ក្នុងបទថា យថាមិត្តំ ជាដើម បានដល់មិត្រ ទាំងឡាយ ។ បទថា សន្ទិដ្ឋំ សេចក្តីថា មិត្រជួបគ្នាក្នុងទីនោះៗ ចាត់ជា មិត្រមិនមាំមួន ។ បទថា សម្ភត្តំ សេចក្តីថា មិត្រដែលភប់ប្រសព្វគ្នា មាន ការជាប់ជំពាក់ ចាត់ជាមិត្រមាំទាំ ។ អធិប្បាយថា ពួកអ្នកទាំងឡាយ ចូល វស្សាក្នុងទីដែលមានភិក្ខុទាំងឡាយបែបនោះនៅចុះ ។ សួរថា ទ្រង់ត្រាស់ យ៉ាងនេះ ព្រោះហេតុអ្វី ។ ឆ្លើយថា ដើម្បីនៅផាសុករបស់ភិក្ខុទាំងឡាយ នោះ ។ បានឮថា ក្នុងវេឡុវគ្រាម សេនាសនៈមិនល្មមសម្រាប់ភិក្ខុទាំងនោះ ទាំងភិក្ខាក៏តិច តែដោយជុំវិញក្រុងវេសាលីមានសេនាសនៈច្រើន ទាំងភិក្ខាក៏ រកបានងាយ ព្រោះដូច្នោះ ទើបទ្រង់ត្រាស់យ៉ាងនេះ ។ សួរថា កាលបើដូច្នោះ ព្រោះហេតុអ្វី ទើបទ្រង់មិនបណ្តោយភិក្ខុទាំងឡាយឲ្យទៅតាមសប្បាយ ។ ឆ្លើយថា ដើម្បីអនុគ្រោះភិក្ខុទាំងឡាយនោះ ។ បានឮថា ទ្រង់មានព្រះតម្រិះយ៉ាងនេះថា តថាគតតាំងនៅត្រឹមកន្លះខែ នឹង បរិនិព្វាន ។ បើភិក្ខុទាំងឡាយទៅឆ្ងាយអំពីតថាគត ភិក្ខុទាំងឡាយនោះ នឹង មិនឃើញតថាគតក្នុងពេលបរិនិព្វាន ។ គ្រានោះ ភិក្ខុទាំងនោះ គប្បីក្តៅក្រហាយ ថា កាលព្រះសាស្តាបរិនិព្វាន មិនបានប្រទានត្រឹមតែសតិដល់យើងខ្ញុំ ទាំងឡាយ បើយើងខ្ញុំទាំងឡាយដឹង ក៏មិនទៅឆ្ងាយយ៉ាងនេះ ។ តែកាល ភិក្ខុទាំងឡាយ នៅជុំវិញក្រុងវេសាលី នឹងមកស្តាប់ធម៌ មួយថ្ងៃ ៨ ដង នឹងបានឱវាទរបស់ព្រះសុគត ដូច្នេះ ទើបទ្រង់មិនបណ្តោយ ។