អដ្ឋកថា មហាបុរិសសូត្រ ទី ១ - មហាបុរស

ក្បាលទី 24 · ទំព័រ 91

សាវត្ថីនិទាន ។ គ្រានោះឯង ព្រះសារីបុត្រដ៏មានអាយុចូលទៅ គាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះសារីបុត្រដ៏មានអាយុ អង្គុយក្នុង ទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ពាក្យគេតែងនិយាយថា មហាបុរស មហាបុរស បពិត្រព្រះអង្គដ៏ ចម្រើន ចុះបុគ្គលជាមហាបុរស ដោយហេតុដូចម្តេច ។ ម្នាលសារីបុត្រ តថាគតហៅថា មហាបុរស ព្រោះមានចិត្តរួចផុតស្រឡះហើយ មិនមែនហៅថា មហាបុរស ព្រោះមានចិត្តមិនទាន់រួចផុតស្រឡះទេ ។ ម្នាលសារីបុត្រ ភិក្ខុដែលឈ្មោះថា មានចិត្តរួចស្រឡះ តើដូចម្តេច ។ ម្នាលសារីបុត្រ ភិក្ខុក្នុងសាសនានេះ ជាអ្នកពិចារណាឃើញនូវកាយក ្នុងកាយជាប្រក្រតី មានព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញ ។ កាលភិក្ខុនោះពិចារណា ឃើញនូវកាយក្នុងកាយជាប្រក្រតី ចិត្តក៏ប្រាសចាកតម្រេក រួចស្រឡះចាក អាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ។ ជាអ្នកពិចារណាឃើញ នូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មាន ព្យាយាមដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា