អដ្ឋកថា នាឡន្ទសូត្រ ឬនាលន្ទសូត្រ ទី ២
គប្បីជ្រាបវិនិច្ឆ័យក្នុងនាលន្ទសូត្រទី ២ នៃនាលន្ទវគ្គ ទី ២ ដូចតទៅនេះ បទថា នាឡន្ទាយំ បានដល់ ក្នុងនគរមានឈ្មោះយ៉ាងនេះថា នាឡន្ទា ទ្រង់ធ្វើនគរនោះឲ្យជាគោចរគ្រាម ។ បទថា បវារិកម្ពវនេ បានដល់ ត្រង់ចម្ការស្វាយរបស់សេដ្ឋីឈ្មោះ ទុស្សបាវារិក ។ បានឮថា ចម្ការស្វាយនោះ បានជាឧទ្យានរបស់សេដ្ឋីនោះ ។ បាវារិកសេដ្ឋីនោះ ស្តាប់ព្រះធម្មទេសនារបស់ព្រះមានព្រះភាគ ជ្រះថ្លាក្នុង ព្រះមានព្រះភាគ សាងវិហារថ្វាយព្រះមានព្រះភាគ ប្រកបដោយកុដិជាទីពួន សម្ងំ និងមណ្ឌបជាដើមក្នុងឧទ្យាននោះ វិហារនោះដល់នូវការរាប់ថា បាវារិកម្ពវ័ន ដូចជីវកម្ពវ័នដែរ អធិប្បាយថា ព្រះមានព្រះភាគប្រថាប់នៅក្នុង បាវារិកម្ពវ័ននោះ ។ បទថា ឯវំ បសន្នោ សេចក្តីថា កាលការជឿដល់ព្រមហើយយ៉ាងនេះ អធិប្បាយថា ខ្ញុំជឿយ៉ាងនេះ ។ បទថា ភិយ្យោភិយ្យតរោ សេចក្តីថា បុគ្គល មានឈ្មោះក្រៃលែង អធិប្បាយថា បុគ្គលមានបញ្ញាក្រៃលែងជាងដោយ បញ្ញា ។ បទថា សម្ពោធិយំ សេចក្តីថា ក្នុងសព្វព្ញាុតញ្ញាណ ឬក្នុងអរហត្តមគ្គញ្ញាណ ។ ព្រោះថា ព្រះពុទ្ធគុណទាំងឡាយ ឈ្មោះថា លោកកាន់យក ហើយ ដោយអរហត្តមគ្គនោះឯង សូម្បីព្រះអគ្គសាវ័កទាំង ២ ក៏បានចំពោះ នូវសាវកបារមីញាណដោយអរហត្តមគ្គបុណ្ណោះ ។ ព្រះបច្ចេកពុទ្ធទាំងឡាយ រមែងបានដោយចំពោះនូវបច្ចេកពោធិញ្ញាណ ។ ព្រះពុទ្ធទាំងឡាយ រមែងបាន ចំពោះនូវសព្វញ្ញុតញ្ញាណ និងព្រះពុទ្ធគុណទាំងអស់ អរហត្តមគ្គញ្ញាណទាំងអស់ រមែងសម្រេចដល់លោកទាំងនោះ ដោយអរហត្តមគ្គនោះឯង ព្រោះ ដូច្នោះ ទើបអរហត្តមគ្គញ្ញាណ ឈ្មោះថា ជាគុណជាតិ ជាគ្រឿងត្រាស់ដឹង ព្រម ។ ព្រោះដូច្នោះ ទើបមិនមានបុគ្គលដែលក្រៃលែងជាងព្រះមាន ព្រះភាគ ។