វិមុត្តិ ៥ យ៉ាង

ក្បាលទី 24 · ទំព័រ 100

វិមុត្តិ ៥ យ៉ាង ក្នុងបទថា ឯវំ វិមុត្តា បានដល់ វិមុត្តិ ៥ គឺវិក្ខម្ភនវិមុត្តិ ១ តទង្គវិមុត្តិ ១ សមុច្ឆេទវិមុត្តិ ១ បដិបស្សទ្ធិវិមុត្តិ ១ និស្សរណវិមុត្តិ ១ ។ ក្នុងវិមុត្តិទាំងនោះ សមាបត្តិ ៨ ដល់នូវការរាប់ថា វិក្ខម្ភនវិមុត្តិ ព្រោះ ផុតចាកនីវរណៈជាដើមដែលខ្លួនឯងសង្កត់បានហើយ ។ អនុបស្សនា ៧ មានការតាមឃើញថា មិនទៀងជាដើម ដល់នូវការរាប់ ថា តទង្គវិមុត្តិ ( រួចផុតដោយអង្គនោះ ) ព្រោះផុតចាកការសម្គាល់ថាទៀង