ចុន្ទសូត្រ ទី ៣ - ចុន្ទសមណុទ្ទេស

ក្បាលទី 24 · ទំព័រ 108

សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ សម័យនោះឯង ព្រះសារីបុត្រ ដ៏មានអាយុ មានអាពាធ មានសេចក្តីទុក្ខ មានជំងឺធ្ងន់ នៅក្នុងស្រុកនាឡកៈ ក្នុងដែនមគធៈ ។ មានសាមណេរឈ្មោះចុន្ទ ជាឧបដ្ឋាករបស់ព្រះសារីបុត្រដ៏ មានអាយុ ។ គ្រានោះឯង ព្រះសារីបុត្រ ក៏បរិនិព្វានដោយអាពាធនោះ ។ លំដាប់នោះឯង ចុន្ទសាមណេរ ក៏កាន់យកបាត្រ និងចីវរ របស់ព្រះសារីបុត្រដ៏មានអាយុ ហើយចូលទៅរកព្រះអានន្ទដ៏មានអាយុ ឯ វត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី លុះចូលទៅដល់ហើយក៏ ថ្វាយបង្គំព្រះអានន្ទដ៏មានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះចុន្ទសាមណេរអង្គុយក្នុងទីសមគួរហើយ បានពោលនឹងព្រះអានន្ទ ដ៏មានអាយុ ដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ព្រះសារីបុត្រដ៏មានអាយុ បរិនិព្វាន ហើយ នេះបាត្រចីវររបស់លោក ។ ម្នាលអាវុសោចុន្ទ នេះជាដំណឹងដែល អ្នកនាំមកជាដំបូង ម្នាលអាវុសោចុន្ទ មក យើងនឹងនាំគ្នាចូលទៅរកព្រះ ដ៏មានព្រះភាគ ដើម្បីគាល់ព្រះអង្គ លុះចូលទៅដល់ហើយ នឹងក្រាបបង្គំទូល សេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ ។ ចុន្ទសាមណេរ ក៏ទទួលពាក្យព្រះអានន្ទ ដ៏មានអាយុថា ករុណាជាម្ចាស់ ។ គ្រានោះឯង ព្រះអានន្ទដ៏មានអាយុ និងចុន្ទសាមណេរ ក៏ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះដ៏មាន ព្រះភាគ ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយក្នុង