ព្រះសារីបុត្តបរិនិព្វាន
ព្រះធម្មសេនាបតីសម្តែងវត្តថ្វាយព្រះមានព្រះភាគ ហើយទៅ កាន់ទីសម្រាកពេលថ្ងៃ ពួកសម្លាញ់ និងអន្តេវាសិកក្នុងទីនោះសម្តែងវត្ត រួច ចៀសចេញទៅ ទើបលោកបោសទីសម្រាកពេលថ្ងៃ ក្រាលបន្ទះស្បែក លាង ជើងហើយ អង្គុយពត់ភ្នែន ចូលផលសមាបត្តិ ។ សម័យនោះ កាលលោក ចេញអំពីផលសមាបត្តិនោះតាមកំណត់ហើយ កើតបរិវិតក្កថា ព្រះពុទ្ធទាំងឡាយបរិនិព្វានមុន ឬអគ្គសាវ័កបរិនិព្វានមុនហ្ន៎ ។ បន្ទាប់អំពីនោះ ដឹងហើយ ថា អគ្គសាវ័កបរិនិព្វានមុន ហើយទើបប្រមើលមើលអាយុសង្ខាររបស់ខ្លួន ។ ដឹងថា អាយុសង្ខាររបស់ខ្លួនប្រព្រឹត្តទៅបានត្រឹម ៧ ថ្ងៃបុណ្ណោះ ទើបគិតថា អាត្មាអញនឹងបរិនិព្វានក្នុងទីណា លំដាប់នោះ ទើបគិតហើយគិតទៀតថា ព្រះរាហុល បរិនិព្វានក្នុងតាវត្តិង្សពិភព ព្រះអញ្ញាកោណ្ឌញ្ញត្ថេរបរិនិព្វានត្រង់ ឆទ្ទន្តស្រះ អាត្មាអញបរិនិព្វានទីណាហ្ន៎ ដូច្នេះ ទើបកើតនូវសេចក្តីសង្វេគ ប្រារព្ធមាតាថា ម្តាយរបស់អញ ជាម្តាយរបស់ព្រះអរហន្តដល់ទៅ ៧ អង្គ មិនទាន់ជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃឡើយ នាងមានឧបនិស្ស័យ ឬហ្ន៎ ទើបឃើញឧបនិស្ស័យនៃសោតាបត្តិមគ្គ ទើបប្រមើលមើលថា នឹង សម្រេចដោយទេសនារបស់អ្នកណា ក៏ដឹងថា សម្រេចដោយធម្មទេសនានៃ អាត្មាអញបុណ្ណោះ មិនមែនរបស់បុគ្គលណាដទៃឡើយ បើអញគប្បីខ្វល់ខ្វាយ តិច ក៏នឹងមានមនុស្សពោលនឹងអាត្មាអញថា សារីបុត្រជាទីពឹងរបស់មនុស្ស ដ៏សេសទាំងឡាយ ពិតហើយ ក្នុងថ្ងៃសម្តែងសមចិត្តសូត្ររបស់លោក ទេវតា មួយពាន់កោដិសម្រេចអរហត្ត ទេវតាដែលសម្រេចមគ្គ ៣ ក៏រាប់មិនអស់ ប្រាកដការត្រាស់ដឹងក្នុងទីដទៃៗ ជាច្រើនទៀត ត្រកូល ៨ ម៉ឺនធ្វើចិត្តឲ្យជ្រះថ្លា