ឧក្កចេលសូត្រ ទី ៤
កាលដែលព្រះសារីបុត្រ និងព្រះមោគ្គល្លាន បរិនិព្វានទៅហើយ មិនយូរប៉ុន្មាន សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅទៀបឆ្នេរស្ទឹងគង្គា ជិតក្រុងឧក្កចេលា នាដែនវជ្ជី ជាមួយនឹងភិក្ខុសង្ឃច្រើនរូប ។ សម័យនោះ ឯង ព្រះដ៏មានព្រះភាគ មានភិក្ខុសង្ឃចោមរោម ទ្រង់គង់នៅក្នុងទីវាល ។ ទើបព្រះដ៏មានព្រះភាគ ទ្រង់ក្រឡេកមើលទៅភិក្ខុសង្ឃនៅស្ងៀមហើយ ក៏ទ្រង់ ត្រាស់ទៅនឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ កាលដែលសារីបុត្រ និង មោគ្គល្លានមិនទាន់បរិនិព្វាននៅឡើយ ក៏បរិស័ទនេះឯង ប្រាកដហាក់ដូចជា សូន្យដល់តថាគត ។ ម្នាលភិក្ខុទាំងឡាយ ( បើ ) សារីបុត្រ និងមោគ្គល្លាន នៅក្នុងទិសឯណា ទិសនោះ មិនសូន្យដល់តថាគតទេ ទាំងសេចក្តីមិនព្រួយ បារម្ភ ( របស់តថាគត ) ក៏មានក្នុងទិសនោះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណា ជា អរហន្តសម្មាសម្ពុទ្ធ ដែលមានហើយក្នុងអតីតកាលក្តី សាវ័កទាំងគូរបស់ព្រះ ដ៏មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្រ និងមោគ្គល្លាន របស់តថាគតដែរ ។ ម្នាលភិក្ខុទាំងឡាយ ព្រះដ៏មានព្រះភាគទាំងឡាយឯណាជា អរហន្តសម្មាសម្ពុទ្ធ នឹងមានក្នុងអនាគតកាលក្តី សាវ័កទាំងគូរបស់ព្រះដ៏ មានព្រះភាគទាំងនោះ ក៏មានប្រមាណប៉ុណ្ណេះ ដូចជាសារីបុត្រ និង មោគ្គល្លានរបស់តថាគតដែរ ។ ម្នាលភិក្ខុទាំងឡាយ ( នេះ ) ជាហេតុអស្ចារ្យរបស់ពួកសាវ័ក ម្នាលភិក្ខុទាំងឡាយ ( នេះ ) ជាហេតុចម្លែករបស់ពួកសាវ័ក ព្រោះពួក