អដ្ឋកថា ឧត្តិយសូត្រ ទី ៦
ម្នាលឧត្តិយៈ កាលបើអ្នកនឹងមានសីលស្អាតល្អ មានទិដ្ឋិត្រង់ ល្អហើយ ម្នាលឧត្តិយៈ លំដាប់អំពីនោះទៅ អ្នកត្រូវអាស្រ័យសីល តម្កល់នៅក្នុងសីល ហើយចម្រើននូវសតិប្បដ្ឋាន ៤ ចុះ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលឧត្តិយៈ ក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើញនូវ កាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ចូរពិចារណាឲ្យឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាលឧត្តិយៈ កាលណាបើអ្នកអាស្រ័យនូវសីល តម្កល់នៅក្នុងសីល ចម្រើននូវសតិប្បដ្ឋានទាំង ៤ នេះ យ៉ាងនេះហើយ លំដាប់អំពីនោះទៅ អ្នកនឹងបានដល់ នូវត្រើយនៃវដ្តៈ ដែលជាលំនៅនៃមច្ចុ ។ គ្រានោះ ព្រះឧត្តិយៈដ៏មានអាយុ ត្រេកអររីករាយចំពោះ ភាសិតរបស់ព្រះដ៏មានព្រះភាគ ហើយក៏ក្រោកចាកអាសនៈ ថ្វាយបង្គំព្រះដ៏ មានព្រះភាគ ធ្វើប្រទក្សិណរួចចេញទៅ ។ លំដាប់នោះ ព្រះឧត្តិយៈដ៏មាន អាយុ ជាបុគ្គលម្នាក់ឯង ចៀសចេញចាកពួក មិនបានប្រមាទ មានព្យាយាម ជាគ្រឿងដុតកម្តៅនូវកិលេស មានចិត្តស្លុងទៅរកព្រះនិព្វាន កុលបុត្តទាំងឡាយ ចេញចាកផ្ទះ ចូលកាន់ផ្នួសដោយប្រពៃ ដើម្បីប្រយោជន៍ដល់ លោកុត្តរធម៌ឯណា មិនយូរប៉ុន្មាន ក៏បានធ្វើឲ្យជាក់ច្បាស់នូវលោកុត្តរធម៌ដ៏ ប្រសើរនោះ ដែលជាទីបំផុតនៃព្រហ្មចរិយៈ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួន ឯងក្នុងបច្ចុប្បន្ន ក៏ដឹងច្បាស់ថា ជាតិអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បាននៅរួចហើយ សោឡសកិច្ចអាត្មាអញបានធ្វើរួចហ