អដ្ឋកថា អរិយសូត្រ ទី ៧- សតិប្បដ្ឋានជារបស់ប្រសើរ
ក្បាលទី 24 · ទំព័រ 141
គប្បីជ្រាបអធិប្បាយក្នុងឧត្តិយសូត្រទី ៦ ដូចតទៅនេះ បទថា មច្ចុធេយ្យស្ស បរំ សេចក្តីថា ព្រះនិព្វាន ចាត់ជាត្រើយនៃវដ្តៈ ដែល ប្រព្រឹត្តទៅក្នុងភូមិ ៣ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ ជាគុណជាតិប្រសើរ ជាទី ស្រោចស្រង់ រមែងប្រព្រឹត្តទៅ ដើម្បីអស់ទៅនៃទុក្ខដោយប្រពៃដល់អ្នកធ្វើ នោះ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅនូវ