អដ្ឋកថា ព្រហ្មសូត្រ ទី ៧ - សហម្បតិព្រហ្ម

ក្បាលទី 24 · ទំព័រ 142

ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋានទាំង ៤ នេះឯង ដែលបុគ្គលបាន ចម្រើន បានធ្វើឲ្យរឿយៗ ហើយ ជាគុណជាតិប្រសើរ ជាទីស្រោចស្រង់ រមែងប្រព្រឹត្តទៅដើម្បីអស់ទៅនៃទុក្ខដោយប្រពៃ ដល់អ្នកធ្វើនោះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ បានត្រាស់ដឹងជាដំបូង ទ្រង់ គង់ក្រោមដើមអជបាលនិគ្រោធ ទៀបឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលប្រទេស ។ គ្រានោះ ព្រះដ៏មានព្រះភាគគង់ក្នុងទីស្ងាត់ សម្ងំនៅតែមួយព្រះអង្គឯង ទ្រង់ មានព្រះហប្ញទ័យត្រិះរិះកើតឡើងយ៉ាងនេះថា ផ្លូវនេះជាផ្លូវតែមួយ ប្រព្រឹត្តទៅ ដើម្បីសេចក្តីស្អាតនៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និង សេចក្តីខ្សឹកខ្សួល ដើម្បីរម្លត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹងនូវធម៌ ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន គឺ សតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ គឺភិក្ខុពិចារណាឃើញនូវ កាយក្នុងកាយក្តី មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ភិក្ខុ ( ពិចារណាឃើញនូវវេទនា ) ក្នុងវេទនាទាំងឡាយក្តី ។ ភិក្ខុ ( ពិចារណា ឃើញនូវចិត្ត ) ក្នុងចិត្តក្តី ។ ភិក្ខុពិចារណាឃើញនូវធម៌ក្នុងធម៌ទាំងឡាយក្តី មានព្យាយាមជាគ្រឿងដុតកម្តៅនូវកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ផ្លូវនេះ ជាផ្លូវតែមួយ ប្រព្រឹត្តទៅដើម្បីសេចក្តីស្អាត នៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តី សោក និងសេចក្តីខ្សឹកខ្សួល ដើម្បីរម្លត់នូវទុក្ខ និងទោមនស្ស ដើម្បីត្រាស់ដឹង នូវធម៌ដែលបុគ្គលគប្បីដឹង គឺអរិយមគ្គ ដើម្បីធ្វើឲ្យជាក់ច្បាស់នូ