សេទកសូត្រ ទី ៩ - សេទកនិគម
គប្បីជ្រាបវិនិច្ឆ័យក្នុងព្រហ្មសូត្រទី ៨ ដូចតទៅនេះ បទថា កាយេ វា ភិក្ខុ សេចក្តីថា ព្រះមានព្រះភាគសម្តែងថា ភិក្ខុទាំងឡាយ មិន មានក្នុងកាលនោះឯង កាលបើដូច្នេះ បុគ្គលណាចម្រើនសតិប្បដ្ឋាន បុគ្គល នោះ ឈ្មោះថា ជាភិក្ខុ ព្រោះទម្លាយកិលេសបាន ទើបត្រាស់ហើយយ៉ាង នេះ ។ បទថា ឯកាយនំ គឺជាផ្លូវមួយ ។ បទថា ជាតិក្ខយន្តទស្សី សេចក្តីថា និព្វាន ព្រោះអត្ថថា អស់ និងព្រោះអត្ថថា ទីបំផុតនៃជាតិ ។ អធិប្បាយថា ឃើញនិព្វាននោះ ។ បទថា មគ្គំ បជានាតិ សេចក្តីថា ទ្រង់ជ្រាបផ្លូវ ដែលជាផ្លូវឯក ពោល គឺផ្លូវប្រព្រឹត្តទៅដែលជាឯក ។ ផ្លូវ គឺសតិប្បដ្ឋាន ជាចំណែកខាងដើម លោកហៅថា ផ្លូវដែលប្រព្រឹត្តទៅខាងមុខ យ៉ាងឯក អធិប្បាយថា ទ្រង់ដឹងផ្លូវនោះ ។ សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងសេទកនិគម របស់ពួកសុម្ភជន ក្នុងសុម្ភជនបទ ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ ត្រាស់នឹងភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ រឿងធ្លាប់មានមកហើយថា មានបុរសជាធំក្នុងល្បែងរាវចណ្ឌាលលើកឡើងនូវរាវចណ្ឌាល ហើយហៅ កូនសិស្ស ឈ្មោះមេទកថាលិកាថា នែមេទកថាលិកាជាសម្លាញ់ អ្នកចូរមក ឡើងកាន់រាវចណ្ឌាល ហើយឈរនៅលើ-ករបស់យើងចុះ ។ ម្នាលភិក្ខុទាំងឡាយ ឯកូនសិស្សឈ្មោះមេទកថាលិកា ទទួលស្តាប់ពាក្យបុរសជាធំក្នុង ល្បែងរាវចណ្ឌាលថា អើ លោកអាចារ្យ ហើយក៏ឡើងកាន់រាវចណ្ឌាល ឈរលើ-កអាចារ្យ ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ បុរសជាធំក្នុងល្បែង រាវចណ្ឌាល ពោលទៅនឹងកូនសិស្សឈ្មោះមេទកថាលិកាដូច្នេះថា នែមេទកថាលិកាជាសម្លាញ់ អ្នកចូររក្សាយើង យើងនឹងរក្សាអ្នក កាលបើយើង ទាំងពីរនាក់គ្រប់គ្រងគ្នានិងគ្នា រក្សាគ្នានិងគ្នាយ៉ាងនេះហើយ នឹងសម្តែងសិល្បៈ ផ