អដ្ឋកថា សេទកសូត្រ ទី ៩ - សេទកនិគម
[ ៨១-៨២ ] គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសេទកសូត្រទី ៩ ដូចតទៅ នេះ បទថា សុម្ភេសុ បានដល់ ក្នុងជនបទដែលមានឈ្មោះយ៉ាងនេះ ។ បទថា មេទកថាលិក គឺបានឈ្មោះយ៉ាងនេះ ដោយអំណាចឥត្ថីលិង្គ ។ ក្នុង បទថា មមំ រុក្ខ អហំ តំ រក្ខិស្សាមិ អធិប្បាយថា មនុស្សចណ្ឌាលនោះ មានលទ្ធិថា អាចារ្យកាលនឹងចាប់យកឫស្សីដែលកូនសិស្សលើកឡើងហើយ ចាប់ទុកឲ្យល្អ មិនទៅទិសដែលស្ទុះទៅហើយ និងមិនសម្លឹងមើលចុងបឫស្សី សព្វកាលទាំងពួង ឈ្មោះថា មិនរក្សាកូនសិស្ស កូនសិស្សដែលអាចារ្យមិន រក្សាហើយយ៉ាងនេះ ធ្លាក់ទៅរមែងបែកខ្ទេចខ្ទី តែបើអាចារ្យចាប់ឫស្សីយ៉ាង ល្អ ទៅតាមទិសដែលកូនសិស្សស្ទុះទៅនោះ និងពិនិត្យមើលចុងបឫស្សីសព្វកាល ទាំងពួង ឈ្មោះថា រក្សាសិស្សនោះ ។ កូនសិស្សដែលឡើងទៅខាង នោះខាងនេះ ដូចម្រឹគស្ទុះទៅ ក៏មិនឈ្មោះថា រក្សាអាចារ្យ ព្រោះថា កាលបើ ដូច្នេះ ចុងបឫស្សីដ៏មុតដែលដាក់លើផ្ទៃដី ឬលើថ្ងាសអាចារ្យ ក៏នឹងទម្លាយ អាចារ្យនោះហើយទៅ ឫស្សីដែលមិនទេរទៅ ព្រោះគ្រប់អាការ សិស្សកាល មិនផ្អៀងទៅខាងនោះ ហាក់ដូចទាញឫស្សីនោះមកច្រៀកជាចំណែក ១ ហើយ ឲ្យចាប់សសរដែលគាំទ្រធាតុ តាំងសតិមាំ អង្គុយមិនកម្រើកនោះឯង រមែង រក្សាអាចារ្យ ។ អាចារ្យសូមលោករក្សាខ្លួន ខ្ញុំក៏រក្សាខ្លួន ក្នុងពាក្យនេះ មាន អធិប្បាយដូចពោលមកនេះឯង ។ អាចារ្យកាលចាប់ឫស្សីឲ្យជាប់ល្អ ទៅ តាមទិសដែលសិស្សសួទៅ និងពិនិត្យមើលចុងបឫស្សីគ្រប់កាលទាំងពួង ឈ្មោះថា រក្សាខ្លួននោះឯង មិនឈ្មោះថា រក្សាសិស្ស ។ ឯសិស្សចែកកាយ