ចិរដ្ឋិតិសូត្រ ទី ២ - ការស្ថិតនៅនៃព្រះសទ្ធម្ម

ក្បាលទី 24 · ទំព័រ 80

ដ៏មានព្រះភាក ហើយអង្គុយក្នុងទីសមគួរ ។ លុះព្រះអានន្ទដ៏មានអាយុ អង្គុយ ក្នុងទីសមគួរហើយ បានក្រាបបង្គំទូល ព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គ ដ៏ចម្រើន ក្នុងទីឯណោះ ខ្ញុំព្រះអង្គស្លៀកស្បង់ប្រដាប់បាត្រ និងចីវរក្នុង វេលាបុព្វណ្ហសម័យ ចូលទៅកាន់លំនៅភិក្ខុនីមួយរូប លុះចូលទៅដល់ហើយក៏ អង្គុយលើអាសនៈដែលគេក្រាលទុក ។ បពិត្រព្រះអង្គដ៏ចម្រើន លំដាប់ នោះឯង ពួកភិក្ខុនីច្រើនរូបចូលមករកខ្ញុំព្រះអង្គ លុះចូលមកដល់ហើយ ថ្វាយបង្គំ ខ្ញុំព្រះអង្គ ហើយអង្គុយក្នុងទីសមគួរ ។ បពិត្រព្រះអង្គដ៏ចម្រើន លុះពួកភិក្ខុ នីទាំងនោះ អង្គុយក្នុងទីសមគួរហើយ បានពោលនឹងខ្ញុំព្រះអង្គដូច្នេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ក្នុងទីនេះ មានពួកភិក្ខុនីច្រើនរូប មានចិត្តតាំងខ្ជាប់ ក្នុងសតិប្បដ្ឋានទាំង ៤ តែងដឹងច្បាស់នូវគុណវិសេស ដ៏ក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម ។ បពិត្រព្រះអង្គដ៏ចម្រើន កាលភិក្ខុនីទាំងនោះ ពោលយ៉ាងនេះហើយ ខ្ញុំព្រះអង្គបាននិយាយទៅនឹងភិក្ខុនីទាំងនោះ ដូច្នេះថា ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាលនាងទាំងឡាយ យ៉ាងនុ៎ះឯង ម្នាល នាងទាំងឡាយ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ក្នុងសតិប្បដ្ឋាន ទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹមរបស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹង ដឹងច្បាស់ នូវគុណវិសេសក្រៃលែងដទៃទៀត ជាងគុណវិសេសខាងដើម ។ ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាលអានន្ទ យ៉ាងនុ៎ះឯង ម្នាល អានន្ទ ព្រោះថា ភិក្ខុ ឬភិក្ខុនីណាមួយ មានចិត្តតាំងខ្ជាប់ក្នុងសតិប្បដ្ឋានទាំង ៤ នុ៎ះជាគ្រឿងសង្ឃឹមរបស់ភិក្ខុ ឬភិក្ខុនីនោះ ភិក្ខុ ឬភិក្ខុនីនោះ នឹងដឹងច្បាស់