បរិហានសូត្រ ទី ៣ - ការសាបសូន្យនៃព្រះសទ្ធម្ម
ក្បាលទី 24 · ទំព័រ 158
សម័យមួយ ព្រះអានន្ទដ៏មានអាយុ និងព្រះភទ្ទៈដ៏មានអាយុ គង់នៅក្នុងកុក្កុដារាម ជិតក្រុងបាដលិបុត្ត ។ គ្រានោះ ព្រះភទ្ទៈដ៏មានអាយុ ចេញចាកទីស្ងាត់ក្នុងវេលាសាយ័ណ្ហសម័យ ចូលទៅរកព្រះអានន្ទដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏រីករាយជាមួយនឹងព្រះអានន្ទដ៏មានអាយុ លុះបញ្ចប់ ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះព្រះភទ្ទៈដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអានន្ទ ដ៏មានអាយុដូច្នេះថា ម្នាលអានន្ទដ៏មានអាយុ ចុះហេតុដូចម្តេច បច្ច័យដូចម្តេច ដែល