អដ្ឋកថា បរិហានសូត្រ ទី ៣ - ការសាបសូន្យនៃព្រះសទ្ធម្ម
ក្បាលទី 24 · ទំព័រ 162
កាលបើព្រះដ៏មានព្រះភាគ ទ្រង់ពោលយ៉ាងនេះហើយ ព្រាហ្មណ៍នោះ ក៏ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះគោតម ដ៏ចម្រើន ភ្លឺច្បាស់ណាស់ បពិត្រព្រះគោតមដ៏ចម្រើន ភ្លឺច្បាស់ណាស់ ។ បេ ។ សូមព្រះគោតមដ៏ចម្រើន ចាំទុកនូវខ្ញុំព្រះអង្គថាជាឧបាសក អ្នកដល់នូវព្រះ រតនត្រ័យ ជាទីពឹង ទីរពឫកស្មើដោយជីវិត ចាប់ដើមតាំងអំពីថ្ងៃនេះតទៅ ។