អដ្ឋកថា សុទ្ធសូត្រ ទី ៤ - សតិប្បដ្ឋាន៤
ក្បាលទី 24 · ទំព័រ 162
បរិហានសូត្រជាដើម ក្នុងបរិហានសូត្រទី ៣ ជាដើម បទថា សទ្ធម្ម បរិហានំ ហោតិ បាន ដល់ រមែងមានការវិនាសដោយអំណាចបុគ្គល ។ ពិតហើយ ភិក្ខុណាក្នុង កាលដែលព្រះពុទ្ធទាំងឡាយ គង់ធរមាននៅ មិនចម្រើនសតិប្បដ្ឋាន ៤ ព្រះ សទ្ធម្មរបស់ភិក្ខុនោះក៏ឈ្មោះថា វិនាសទៅ ដូចព្រះសទ្ធម្មរបស់ទេវទត្តជាដើម ក្នុងសូត្រនេះ ត្រាស់ដល់ការសាបសូន្យនៃធម៌របស់បុគ្គលនោះឯង ។