លោកសូត្រ ទី ៨ - ព្រះអនុរុទ្ធដឹងនូវលោក
សតិប្បដ្ឋាន ៤ នេះឯង ។ ក្នុងសមត្តសូត្រទី ៧ បទថា សមត្តំ ភាវិតត្តា គឺព្រោះភាព ដែលខ្លួនបានអប់រំល្អហើយ ។ ពិតហើយ ភិក្ខុដែលកំពុងធ្វើឲ្យកើត អរហត្តផលឡើង ឈ្មោះថា បានអប់រំសតិប្បដ្ឋានបរិបូណ៌ហើយ ។ និទានដដែលនោះទៀត ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងព្រះអនុរុទ្ធដ៏មានអាយុដូច្នេះថា ចុះអនុរុទ្ធដ៏មានអាយុ បានដល់នូវភាវៈនៃខ្លួន ជាអ្នកមាន អភិញ្ញាដ៏ធំ តើព្រោះបានចម្រើន បានធ្វើរឿយៗ នូវធម៌ដូចម្តេច ។ ម្នាល អាវុសោ ខ្ញុំបានដល់នូវភាវៈនៃខ្លួន ជាអ្នកមានអភិញ្ញាដ៏ធំ ព្រោះបានចម្រើន បានធ្វើរឿយៗ នូវសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាល អាវុសោ ក្នុងសាសនានេះ ខ្ញុំបានពិចារណាឃើញនូវកាយក្នុងកាយ មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់ បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ខ្ញុំបានពិចារណាឃើញនូវវេទនាក្នុង វេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាម ជា គ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈាន ិងទោមនស្សក្នុងលោក ។ ម្នាលអាវុសោ ខ្ញុំបានដល់នូវភាវៈនៃខ្លួន ជាបុគ្គល មានអភិញ្ញាដ៏ធំ ព្រោះបានចម្រើន បានធ្វើរឿយៗ នូវសតិប្បដ្ឋាន ៤ នេះ ឯង ។ ម្នាលអាវុសោ មួយទៀត ខ្ញុំបានដឹងច្បាស់នូវលោកដ៏ច្រើន ព្រោះ បានចម្រើន បានធ្វើឲ្យរឿយៗ នូវសតិប្បដ្ឋាន ៤ នេះដែរ ។