អដ្ឋកថា លោកសូត្រ ទី ៨ - ព្រះអនុរុទ្ធដឹងនូវលោក
ក្បាលទី 24 · ទំព័រ 171
លោកសូត្រជាដើម ក្នុងលោកសូត្រទី ៨ ជាដើម បទថា មហាភិញ្ញតំ ព្រះថេរៈ ពោលដោយអំណាចអភិញ្ញា ៦ យ៉ាង ។ បទថា សហស្សំ លោកំ អភិជានាមិ លោកពោលដោយអំណាចការនៅជាប់តគ្នា ។ បានឮថា ព្រះថេរៈ ភ្ញាក់អំពីព្រលឹម ខ្ពុរមាត់ហើយ អង្គុយលើសេនាសនៈ តាមរពឫកដល់ អតីត ១០០០ កប្ប អនាគត ១០០០ កប្ប តាមសម្ពន្ធនូវគតិនៃការគិត នោះនៃពាន់ចក្រវាឡក្នុងបច្ចុប្បន្ន ។ ព្រះថេរៈនោះ ជ្រាបច្បាស់នូវពាន់ ចក្រវាឡដោយភ្នែកទិព្វ ដូចពោលមកនេះ នេះជាវិហារធម៌របស់លោក ។ បទដ៏សេសក្នុងទីទាំងពួង មានអត្ថជាក់ច្បាស់ហើយនោះឯង ។ អដ្ឋកថា លោកសូត្រជាដើម ចប់