អននុស្សុតវគ្គទី ៤ អននុស្សុត ្ប មិនមានអដ្ឋកថា ្ទ
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណ កើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើងដល់តថាគតក្នុង ធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការ ពិចារណាឃើញនូវកាយក្នុងកាយ ។ ម្នាលភិក្ខុទាំងឡាយ ( ចក្ខុជាដើមក៏ កើតឡើង ) ដល់តថាគតថា ការពិចារណាឃើញនូវកាយក្នុងកាយ នេះឯង ជាធម៌ដែលត្រូវចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើងដល់តថាគតក្នុងធម៌ ទាំងឡាយដែលតថាគតមិនធ្លាប់ស្តាប់ហើយក្នុងកាលមុនថា ( ការពិចារណា ឃើញ នូវកាយក្នុងកាយ ) តថាគតបានចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញា កើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើងដល់តថាគតក្នុងធម៌ទាំងឡាយដែល តថាគតមិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញនូវ វេទនាក្នុងវេទនា ។ ម្នាលភិក្ខុទាំងឡាយ ( ចក្ខុជាដើមក៏កើតឡើង ) ដល់ តថាគតថា ការពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នោះឯងជាធម៌ ដែលត្រូវចម្រើន ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញាកើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើងដល់តថាគត ក្នុងធម៌ដែល តថាគតមិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា ការពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ តថាគតបានចម្រើនហើយ ។ ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើង ញាណកើតឡើង បញ្ញា កើតឡើង វិជ្ជាកើតឡើង ពន្លឺក៏កើតឡើងដល់តថាគតក្នុងធម៌ទាំងឡាយដែល តថាគតមិនធ្លាប់ស្តាប់ហើយ ក្នុងកាលមុនថា នេះជាការពិចារណាឃើញនូវ ចិត្តក្នុងចិត្ត ។ ម្នាលភិក្ខុទាំងឡាយ ( ចក្ខុជាដើមក៏កើតឡើង ) ដល់តថាគត ថា ការពិចារណាឃើញនូវចិត្តក្នុងចិត្តនោះឯង ជាធម៌ដែលត្រូវចម្