អដ្ឋកថា សិរិវឌ្ឍសូត្រ ទី ៩ - សិរីវឌ្ឍគហបតី
ក្បាលទី 24 · ទំព័រ 174
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចម្រើន បានធ្វើរឿយៗ ហើយ រមែងប្រព្រឹត្តទៅដើម្បីសេចក្តី នឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរលត់ ដើម្បីស្ងប់ ដើម្បីដឹង ច្បាស់ ដើម្បីត្រាស់ដឹង ដើម្បីព្រះនិព្វានតែម្យ៉ាង ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះពិចារណាឃើញនូវកាយក ្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មាន ស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ពិចារណាឃើញនូវ វេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់ បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។