មានទិន្នសូត្រ ទី ១០
ក្បាលទី 24 · ទំព័រ 175
ខ្វល់ខ្វាយហើយដែរ ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ដែលបុគ្គលឯ ណានីមួយប្រារព្ធហើយ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះ និព្វាន ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះ បាន ប្រារព្ធហើយដែរ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុត កម្តៅកិលេស មានសេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោក ។