អដ្ឋកថា មានទិន្នសូត្រ ទី ១០
ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវ ចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេសមាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុង លោក ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលឯណានី មួយខ្វល់ខ្វាយហើយ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ជាទីទៅកាន់ព្រះ និព្វាន ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះ បាន ខ្វល់ខ្វាយហើយដែរ ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែល បុគ្គលឯណានីមួយប្រារព្ធហើយ មគ្គដ៏ប្រសើរប្រកបដោយអង្គ ៨ ជាទីទៅកាន់ ព្រះនិព្វាន ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃ ក៏ឈ្មោះថាបុគ្គលទាំងនោះ បានប្រារព្ធហើយដែរ ។ សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ដែលបុគ្គលបានចម្រើន បានធ្វើរឿយៗ ហើយ រមែងប្រព្រឹត្តទៅព្រមដើម្បីឆ្លង ចាកវដ្តៈ ដែលមិនមែនជាត្រើយ ហើយដល់នូវព្រះនិព្វានដែលជាត្រើយ ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេសមាន សេចក្តីដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុង លោក ។ ពិចារណាឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវ ធម៌ក្នុងធម៌ទាំងឡាយ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានសេចក្តី ដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ។ ម្នាល ភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះឯង ដែលបុគ្គលបានចម្រើន បានធ្វើរឿយ ៗ ហើយ រមែងប្រព្រឹត្តទៅព្រមដើម្បីឆ្លងចាកវដ្តៈ ដែលមិនមែនជា ត្រើយ ហើយដល់នូវព្រះនិព្វានដែលជាត្រើយ ។