វិរទ្ធសូត្រ ទី ៣ - សតិប្បដ្ឋាន៤ ដែលបុគ្គលខ្វល់ខ្វាយហើយ
ជាដើម ដែលខ្លួនលះបង់បាន ដោយអំណាចសត្រូវចំពោះនីវរណៈជាដើម នោះ ។ អរិយមគ្គ ៤ ដល់នូវការរាប់ថា សមុច្ឆេទវិមុត្តិ ព្រោះផុតចាកកិលេស ទាំងឡាយដែលខ្លួនដកឡើងហើយ ។ សាមញ្ញផល ៤ រមែងដល់នូវការរាប់ថា បដិបស្សទ្ធិវិមុត្តិ ( រួចផុត បានដោយការស្ងប់រម្ងាប់ ) ព្រោះកើតឡើងក្នុងទីបំផុតនៃការស្ងប់រម្ងាប់កិលេស ទាំងឡាយ ដោយអានុភាពមគ្គ ។ និព្វាន ដល់នូវការរាប់ថា ជានិស្សរណវិមុត្តិ ព្រោះរលាស់ចាកកិលេស ទាំងឡាយ គឺព្រោះប្រាសចាក បានដល់ តាំងនៅក្នុងទីឆ្ងាយ ។ គប្បីឃើញ អត្ថក្នុងពាក្យនេះថា ឈ្មោះថា ផុតហើយយ៉ាងនេះ ដោយអំណាចវិមុត្តិ ៥ នេះ ដោយប្រការដូច្នេះ ។ បទថា កឹ បន តេ សារិបុត្ត យេ តេ ភវិស្សន្តិ សេចក្តីថា ព្រះមានព្រះភាគកាលត្រាស់សួរថា ព្រះពុទ្ធទាំងឡាយកន្លងទៅហើយ គឺ រលត់ហើយ ដោយមិនសេសសល់ បានដល់ ដល់នូវភាពជាអ្នកមិនមាន បញ្ញត្តិ រលត់ទៅហើយដូចអណ្តាតប្រទីប ឈ្មោះថា រលត់ហើយយ៉ាងនេះ អ្នកកាន់យកភាពជាអ្នកមិនមានបញ្ញត្តិ នឹងដឹងបានដូចម្តេច ព្រះគុណរបស់ ព្រះពុទ្ធទាំងឡាយ ដែលមិនទាន់ដល់ អ្នកកំណត់ដឹងដោយចិត្តរបស់ខ្លួនឬ ហើយទើបត្រាស់យ៉ាងនេះថា ម្នាលសារីបុត្រ តថាគតមានប្រយោជន៍អ្វីដល់ អ្នកក្នុងឥឡូវនេះ ។ ព្រះមានព្រះភាគកាលទ្រង់សួរថា ព្រះពុទ្ធសូម្បីមិនទាន់