អដ្ឋកថា ភាវិតសូត្រ ទី ៤ - សតិប្បដ្ឋាន៤ដែលបុគ្គលចម្រើនហើយ
ក្បាលទី 24 · ទំព័រ 185
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ទុកជាព្រះនិព្វានមិន ទាន់មានដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរមានចិត្តតាំងស៊ប់ក្នុងសតិប្បដ្ឋាន ៤ ចុះ ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ពិចារណាឃើញកាយក្នុងកាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុង លោកចេញបាន ។