បរិញ្ញាតសូត្រ ទី ៨ - ការកំណត់ដឹង នូវអារម្មណ៍
ក្បាលទី 24 · ទំព័រ 186
ក្នុងសមុទយសូត្រទី ២ នៃអមតវគ្គទី ៥ បទថា អាហារសមុទយា កាយស្ស សមុទយោ សេចក្តីថា ការកើតឡើងព្រមនៃកាយ រមែងមានព្រោះការកើតព្រមនៃអាហារ ។ ក្នុងពាក្យដ៏សេស ក៏មានទំនងដូចគ្នា នេះឯង ឯក្នុងបទថា មនសិការសមុទយា ដោយអត្ថថា ការកើតឡើង ព្រមនៃធម៌ ដែលជាចំណែកប្រកបនៃការត្រាស់ដឹង រមែងមានព្រោះការកើតឡើង ព្រមនៃការដាក់ចិត្ត ដោយមានហេតុផល និងធម៌ គឺនីវរណៈ កើតមាន ព្រោះអយោនិសោមនសិការកើតឡើង ។