អដ្ឋកថា វិភង្គសូត្រ ទី ១០ - បដិបទាជា ដំណើរ ទៅកាន់សតិប្បដ្ឋានភាវនា
ក្បាលទី 24 · ទំព័រ 187
ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ ( ប្រព្រឹត្តទៅ ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសោក និងខ្សឹកខ្សួល ដើម្បីរម្លត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គប្រកបដោយអង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។