អមតសូត្រ ទី ១ - ការតាំងចិត្តស៊ប់ក្នុងសតិប្បដ្ឋាន
ក្បាលទី 24 · ទំព័រ 187
សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ភិក្ខុ ពិចារណាឃើញកាយក្នុងកាយជាប្រក្រតីក្តី ។ ភិក្ខុពិចារណាឃើញវេទនាក្នុង វេទនាទាំងឡាយជាប្រក្រតីក្តី ។ ភិក្ខុពិចារណាឃើញចិត្តក្នុងចិត្តជាប្រក្រតីក្តី ។ ភិក្ខុពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានសេចក្តីព្យាយាមដុត កម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក ្នុងលោកចេញបានក្តី ។