មគ្គសូត្រ ទី ៣ - ការបរិសុទ្ធនៃសត្វ
ក្បាលទី 24 · ទំព័រ 188
បពិត្រព្រះដ៏មានព្រះភាគ ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាង នេះហើយ បពិត្រព្រះសុគត ផ្លូវ គឺសតិប្បដ្ឋាន ៤ នុ៎ះ យ៉ាងនេះហើយ បពិត្រ ព្រះអង្គដ៏ចម្រើន ផ្លូវ គឺសតិប្បដ្ឋាន ៤ នេះ ជាផ្លូវមូលតែមួយ ( ប្រព្រឹត្តទៅ ) ដើម្បីសេចក្តីបរិសុទ្ធនៃសត្វទាំងឡាយ ដើម្បីកន្លងបង់នូវសេចក្តីសោក និង ខ្សឹកខ្សួល ដើម្បីរម្លត់បង់នូវទុក្ខ និងទោមនស្ស ដើម្បីបាននូវមគ្គប្រកបដោយ អង្គ ៨ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះនិព្វាន ។ សតិប្បដ្ឋាន ៤ តើដូចម្តេច ខ្លះ ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុពិចារណាឃើញកាយក្នុងកាយជាប្រក្រតី ក្តី ។ ក្នុងវេទនាទាំងឡាយក្តី ។ ក្នុងចិត្តក្តី ។ បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ ពិចារណាឃើញធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុត កម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបានក្តី ។