កុសលរាសិសូត្រ ទី ៥ - កុសលរាសី
ក្បាលទី 24 · ទំព័រ 189
លុះពោលពាក្យនេះហើយ លំដាប់នោះ បានពោលពាក្យនេះតទៅទៀតថា បុគ្គលឃើញនូវទីបំផុតនៃការអស់ទៅនៃជាតិ មានសេចក្តី អនុគ្រោះដោយប្រយោជន៍ រមែងដឹងច្បាស់នូវផ្លូវមូលតែ មួយ ជនទាំងឡាយ បានឆ្លងហើយក្នុងកាលមុនក្តី នឹងឆ្លង ( ក្នុងអនាគត ) ក្តី កំពុងឆ្លងក្នុងកាលឥឡូវនេះក្តី នូវ ឱឃៈបាន ដោយផ្លូវនុ៎ះឯង ។