អដ្ឋកថា កុសលរាសិសូត្រ ទី ៥ - កុសលរាសី
ក្បាលទី 24 · ទំព័រ 189
សាវត្ថីនិទាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បីមានស្មារតី នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។ ម្នាលភិក្ខុ ទាំងឡាយ ចុះភិក្ខុជាអ្នកមានស្មារតី ដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី ។ ពិចារណា ឃើញនូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយ ជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានស្មារតី យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុគប្បី មានស្មារតី នេះជាពាក្យប្រៀនប្រដៅរបស់តថាគត ចំពោះអ្នកទាំងឡាយ ។