កុសលរាសិសូត្រ ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 24 · ទំព័រ 190

ក្នុងសតិសូត្រទី ៤ កាលទ្រង់សម្តែងហេតុកើតឡើង ( សមុទយៈ ) សុទ្ធៗ ស្រេចហើយ ទ្រង់ក៏ត្រាស់ព្រះសូត្រនេះ តាមអធ្យាស្រ័យរបស់អ្នក ត្រាស់ដឹងបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលកាលពោលថា កុសលរាសី ដូច្នេះ កាលបើពោលឲ្យត្រូវគប្បីពោលចំពោះសតិប្បដ្ឋាន ៤ ។ ម្នាលភិក្ខុ ទាំងឡាយ ដ្បិតថា កុសលរាសីទាំងអស់នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី ។ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មាន ព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវ អភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ បុគ្គល កាលពោលថា កុសលរាសីដូច្នេះ កាលបើពោលឲ្យត្រូវ គប្បីពោលចំពោះ សតិប្បដ្ឋាន ៤ នេះ ។ ម្នាលភិក្ខុទាំងឡាយ ដ្បិតថា កុសលរាសីទាំងអស់ នេះ ក៏គឺសតិប្បដ្ឋាន ៤ នេះឯង ។ គ្រានោះឯង មានភិក្ខុមួយរូប ចូលទៅគាល់ព្រះដ៏មានព្រះភាគ ។ បេ ។ អង្គុយក្នុងទីដ៏សមគួរ ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏សមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគ ដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ខ្ញុំព្រះអង្គ បានស្តាប់ធម៌ឯណា របស់ព្រះដ៏មានព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តីប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅ កិលេស មានចិត្តបញ្ជូនទៅកាន់ព្រះនិព្វាន សូមព្រះដ៏មានព្រះភាគ សម្តែងធម៌ នោះ ឲ្យទានដល់ខ្ញុំព្រះអង្គដោយសង្ខេប ។