ទុច្ចរិតសូត្រ ទី ៧ - ការលះទុច្ចរិត

ក្បាលទី 24 · ទំព័រ 194

សម្បូរអាចារផង គោចរផង ។ បទថា អណុមត្តេសុ គឺមានប្រមាណតិចតួច ។ បទថា វជ្ជេសុ គឺក្នុងធម៌ដែលជាអកុសល ។ បទថា ភយទស្សាវី គឺឃើញជារបស់គួរខ្លាចជាប្រក្រតី ។ បទថា សមាទាយ គឺកាន់យកយ៉ាង ត្រឹមត្រូវ ។ បទថា សិក្ខស្សុ សិក្ខាបទេសុ បានដល់ ការទាញយកនូវការសិក្សា សិក្ខាបទនោះៗ ក្នុងសិក្ខាបទទាំងឡាយ គឺសិក្ខាបទឯណានីមួយដែល ទាក់ទងនឹងកាយ ឬដែលទាក់ទងនឹងវាចា ដែលត្រូវសិក្សាក្នុងចំណែកសិក្ខាក្នុង សិក្ខាបទទាំងឡាយនោះ ចូរសមាទានសិក្ខាបទទាំងអស់នោះដោយ ប្រការ ដូច្នេះ ។ នេះជាសេចក្តីសង្ខេបក្នុងព្រះសូត្រនេះ ចំណែកសេចក្តីពិស្តារ លោកពោលហើយក្នុងវិសុទ្ធិមគ្គ ។ ដោយប្រការដូច្នេះ ក្នុងព្រះសូត្រនេះ ព្រះមានព្រះភាគទ្រង់សម្តែងតែបាតិមោក្ខសំវរសីលបុណ្ណោះ ។