អដ្ឋកថា ទុច្ចរិតសូត្រ ទី ៧ - ការលះទុច្ចរិត

ក្បាលទី 24 · ទំព័រ 194

គ្រានោះឯង មានភិក្ខុមួយរូបទៀត ចូលទៅគាល់ព្រះដ៏មាន ព្រះភាគ ។ បេ ។ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះដ៏មានព្រះភាគ មេត្តាសម្តែង ធម៌ដោយសង្ខេបដល់ខ្ញុំព្រះអង្គ លុះខ្ញុំព្រះអង្គបានស្តាប់ធម៌ របស់ព្រះដ៏មាន ព្រះភាគហើយ គប្បីជាបុគ្គលតែម្នាក់ឯង ចៀសចេញទៅ មិនមានសេចក្តី ប្រមាទ មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស មានចិត្តបញ្ជូនទៅកាន់ព្រះ និព្វាន ។ ម្នាលភិក្ខុ ហេតុដូច្នោះ អ្នកចូរជម្រះហេតុជាខាងដើមក្នុង កុសលធម៌ទាំងឡាយចុះ ។ ចុះអ្វីជាខាងដើមនៃកុសលធម៌ទាំងឡាយ ។ ម្នាល ភិក្ខុ ក្នុងសាសនានេះ អ្នកនឹងលះបង់កាយទុច្ចរិតចេញ ចម្រើនកាយសុចរិត នឹងលះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត នឹងលះបង់មនោទុច្ចរិតចេញ ចម្រើន មនោសុចរិត ។ ម្នាលភិក្ខុ កាលណា អ្នកនឹងលះបង់កាយទុច្ចរិតចេញ ចម្រើន កាយសុចរិត នឹងលះបង់វចីទុច្ចរិត ចម្រើនវចីសុចរិត នឹងលះបង់មនោទុច្ចរិត ចម្រើនមនោសុចរិត ម្នាលភិក្ខុ កាលណោះ អ្នកគប្បីអាស្រ័យនូវសីល ស្ថិត នៅក្នុងសីល ចម្រើនសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុក្នុងសាសនានេះ អ្នកចូរពិចារណាឲ្យឃើញ នូវកាយក្នុងកាយជាប្រក្រតី ចុះ ។ ចូរពិចារណាឲ្យឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោក ចេញ ។ ម្នាលភិក្ខុ កាលណាអ្នកនឹងអាស្រ័យនូវសីល ស្ថិតនៅក្នុងសីល ចម្រើននូវសតិប្បដ្ឋាន ៤ នេះ យ៉ាងនេះ ម្នាលភិក្ខុ កាលណោះ សេចក្តី ចម្រើនក្នុងកុសលធម៌ទាំងឡាយ នឹងមានប្រាកដដល់អ្នកពិត ទាំងយប់ទាំងថ្ងៃ ឯសេចក្តីសាបសូន្យឥតមានឡ