មិត្តសូត្រ ្ប មិនមានអដ្ឋកថា ្ទ
ក្នុងទុច្ចរិតសូត្រទី ៧ មានវិនិច្ឆ័យដូចតទៅនេះ កាយសុចរិត និងវចីសុចរិត ជាបាតិមោក្ខសំវរសីល មនោសុចរិត ជាសីលដទៃ ៣ ប្រភេទ ព្រោះហេតុនោះ ទើបឈ្មោះថា ចតុប្បារិសុទ្ធិសីល ព្រះមានព្រះភាគទ្រង់បាន សម្តែងហើយ ។ ដោយន័យនេះ កម្មបថ ៣ ខាងក្រោយ ក្នុងកុសលកម្មបថ ១០ ក្នុងបបញ្ចសូត្រ និងក្នុងសូត្រ ៩ ទៀត ក៏គប្បីជ្រាបថា ជា សីលផងដែរ ។ ពាក្យដ៏សេសងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរអនុគ្រោះពួកជនឯ ណា មួយវិញទៀត ពួកជនឯណាដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសម្គាល់នូវពាក្យដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរ ញ៉ាំងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន ៤ ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុង សាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជាប្រក្រតី មានព្យាយាមជា គ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញបាន ។ ពិចារណាឃើញនូវវេទនា ក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជាប្រក្រតី មានព្យាយាមជា