វេទនាសូត្រ ទី ៩ - វេទនា៣

ក្បាលទី 24 · ទំព័រ 197

គ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និង ទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរ អនុគ្រោះពួកជនឯណា មួយវិញទៀត ពួកជនឯណាដែលជាមិត្ត អមាត្យ ញាតិ ឬសាលោហិត គប្បីសម្គាល់នូវពាក្យដែលខ្លួនគួរស្តាប់ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ គួរញ៉ាំងជនទាំងនោះ ឲ្យសមាទាន ឲ្យសេពគប់ ឲ្យ ស្ថិតនៅក្នុងការចម្រើនសតិប្បដ្ឋាន ៤ នេះ ។