អដ្ឋកថា វេទនាសូត្រ ទី ៩ - វេទនា៣
ក្បាលទី 24 · ទំព័រ 197
ម្នាលភិក្ខុទាំងឡាយ វេទនានេះមាន ៣ ប្រការ ។ វេទនា ៣ ប្រការ គឺអ្វីខ្លះ ។ គឺសុខវេទនា ១ ទុក្ខវេទនា ១ អទុក្ខមសុខវេទនា ១ ។ ម្នាលភិក្ខុទាំងឡាយ វេទនា ៣ មានប្រការដូច្នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ ភិក្ខុគប្បីចម្រើនដើម្បី កំណត់ដឹងនូវវេទនាទាំង ៣ នេះឯង ។ សតិប្បដ្ឋាន ៤ ដូចម្តេចខ្លះ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ពិចារណាឃើញនូវកាយក្នុងកាយជា ប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ពិចារណាឃើញ នូវវេទនាក្នុងវេទនាទាំងឡាយ នូវចិត្តក្នុងចិត្ត នូវធម៌ក្នុងធម៌ទាំងឡាយជា ប្រក្រតី មានព្យាយាមជាគ្រឿងដុតកម្តៅកិលេស ជាអ្នកដឹងខ្លួន មានស្មារតី កម្ចាត់បង់នូវអភិជ្ឈា និងទោមនស្សក្នុងលោកចេញបាន ។ ម្នាលភិក្ខុទាំងឡាយ សតិប្បដ្ឋាន ៤ នេះ ភិក្ខុគប្បីចម្រើនដើម្បីកំណត់ដឹងនូវវេទនាទាំង ៣