សុទ្ធិកសូត្រ ទី ១ - ឥន្ទ្រិយ៥

ក្បាលទី 24 · ទំព័រ 202

សាវត្ថីនិទាន ។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ បានត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សត្រិន្ទិយ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាឥន្ទ្រិយ ៥ ប្រការ ។