អដ្ឋកថា សុទ្ធិកសូត្រ ទី ១ - ឥន្ទ្រិយ៥

ក្បាលទី 24 · ទំព័រ 203

នៅក្នុងសុទ្ធិកសូត្រទី ១ នៃឥន្ទ្រិយសំយុត្ត មានវិនិច្ឆ័យដូចតទៅនេះថា ឥន្ទ្រិយមាន ៣ គឺសទ្ធ្រិន្ទិយ សតិន្ទ្រិយ បញ្ញ្រិន្ទិយ រមែងបានក្នុងកុសល និងវិបាកដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ផង ក្នុងកិរិយាផង ។ វីរិយ្រិន្ទិយ សមាធ្រិន្ទិយ រមែងបានក្នុងចិត្តគ្រប់ដួង គឺក្នុងកុសលដែលប្រព្រឹត្តទៅក្នុងភូមិ ៤ ក្នុងអកុសលវិបាក ក្នុងកិរិយា ។ គប្បីជ្រាបថា ព្រះសូត្រនេះ ព្រះមាន ព្រះភាគ បានត្រាស់ដោយអំណាចការកំណត់ធម៌ ដែលសង្គ្រោះចូល ទាំង ៤ ភូមិ ។