បឋមសោតាបន្នសូត្រ ទី ២ - អរិយស្សាវកដល់សោតៈ

ក្បាលទី 24 · ទំព័រ 204

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការ ដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវ័កដឹង ច្បាស់តាមពិត នូវសេចក្តីកើតឡើង និងរលត់ទៅ អានិសង្សនិងទោស និងការរលាស់ ចេញនូវឥន្ទ្រិយទាំង ៥ នេះ ។