បឋមអរហន្តសូត្រ ទី ៤ - អរហន្តខីណាស្រព

ក្បាលទី 24 · ទំព័រ 204

ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាអរិយសាវ័កដឹង ច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ ចេញនូវឥន្ទ្រិយទាំង ៥ នេះ ។ ម្នាលភិក្ខុទាំងឡាយ អរិយសាវ័កនេះ ហៅថា សោតាបន្នមានការមិនធ្លាក់ចុះជាធម្មតា មានគតិទៀង មានការត្រាស់ ដឹងទៅខាងមុខ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាម