បឋមសមណព្រាហ្មណសូត្រ ្ប មិនមានអដ្ឋកថា ្ទ

ក្បាលទី 24 · ទំព័រ 205

ពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញនូវ ឥន្ទ្រិយទាំង ៥ នេះ រមែងជាអ្នករួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះហៅថាអរហន្តខីណាស្រព មានព្រហ្មចរិយៈ ប្រព្រឹត្តរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍នៃខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ រួច ស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ ។ ម្នាលភិក្ខុទាំងឡាយឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ្រិយ ១ សមាធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញនូវ ឥន្ទ្រិយទាំង ៥ នេះ រមែងរួចស្រឡះ ព្រោះមិនមានសេចក្តីប្រកាន់មាំ ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុនេះហៅថាអរហន្តខីណាស្រព មានព្រហ្មចរិយៈប្រព្រឹត្តរួចហើយ មានសោឡសកិច្ចធ្វើស្រេចហើយ មានភារៈដាក់ចុះហើយ មាន ប្រយោជន៍នៃខ្លួនសម្រេចហើយ មានសញ្ញោជនៈក្នុងភពអស់ហើយ រួច ស្រឡះហើយ ព្រោះត្រាស់ដឹងដោយប្រពៃ ។