អដ្ឋកថា បឋមសមណព្រាហ្មណ៍សូត្រ ទី ៦
ធ្រិន្ទិយ ១ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ឯណាមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ចេញនូវឥន្ទ្រិយទាំង ៥ នេះ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ទាំងនោះ បែកខាងពួកសមណៈ មិនសន្មតថាជាសមណៈ បែក ខាងពួកព្រាហ្មណ៍ ក៏មិនសន្មតថាជាព្រាហ្មណ៍ទេ ដ្បិតថា អ្នកដ៏មានអាយុទាំងនុ៎ះ មិនបានធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ ឬប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែថា សមណៈ ឬព្រាហ្មណ៍ឯណា ដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើង រលត់ទៅ អានិសង្ស ទោស និងការរលាស់ ចេញនូវឥន្ទ្រិយទាំង ៥ នេះ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬ ព្រាហ្មណ៍ទាំងនោះឯង បែកខាងពួកសមណៈ ទើបសន្មតថាជាសមណៈ បែក ខាងពួកព្រាហ្មណ៍ ក៏សន្មតថាជាព្រាហ្មណ៍បាន ដ្បិតថា អ្នកដ៏មានអាយុ ទាំងនោះធ្វើឲ្យជាក់ច្បាស់ សម្រេចនូវប្រយោជន៍ជារបស់សមណៈ និងប្រយោជន៍ជារបស់ព្រាហ្មណ៍ ដោយប្រាជ្ញាដ៏ឧត្តម ដោយខ្លួនឯងក្នុងបច្ចុប្បន្ន ។ ម្នាលភិក្ខុទាំងឡាយ ពួកសមណៈ ឬព្រាហ្មណ៍ឯណាមួយ មិនដឹងច្បាស់នូវសទ្ធ្រិន្ទិយ មិនដឹងច្បាស់នូវសេចក្តីកើតឡើងនៃសទ្ធ្រិន្ទិយ មិន ដឹងច្បាស់នូវសេចក្តីរលត់នៃសទ្ធ្រិន្ទិយ មិនដឹងច្បាស់នូវបដិបទាជាដំណើរទៅ ដើម្បីរម្លត់នៃសទ្ធ្រិន្ទិយ មិនដឹងច្បាស់នូវវីរិយ្រិន្ទិយ ។ បេ ។ មិនដឹងច្បាស់នូវ