ទដ្ឋព្វសូត្រ
ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយនេះមាន ៥ ប្រការ ។ ឥន្ទ្រិយ ៥ ប្រការដូចម្តេចខ្លះ ។ គឺសទ្ធ្រិន្ទិយ ១ ។ បេ ។ បញ្ញ្រិន្ទិយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសទិ្ធន្ទ្រិយបណ្ឌិតគប្បីឃើញក្នុងទី ដូចម្តេច ។ បណ្តាឥន្ទ្រិយទាំង ៥ នុ៎ះ សទ្ធ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងអង្គ នៃសោតាបត្តិមគ្គទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ចុះវីរិយ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងទី ដូចម្តេច ។ បណ្តាឥន្ទ្រិយទាំងនុ៎ះ វីរិយ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងសម្មប្បធាន ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ចុះសតិន្ទ្រិយបណ្ឌិតគប្បីឃើញក្នុងទី ដូចម្តេច ។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សតិន្ទ្រិយបណ្ឌិតគប្បីឃើញក្នុងសតិប្បដ្ឋាន ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុង ទីដូចម្តេច ។ បណ្តាឥន្ទ្រិយទាំងនុ៎ះ សមាធ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងឈាន ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ចុះបញ្ញ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងទី ដូចម្តេច ។ បណ្តាឥន្ទ្រិយទាំងនុ៎ះ បញ្ញ្រិន្ទិយបណ្ឌិតគប្បីឃើញក្នុងអរិយសច្ច ទាំង ៤ ។ ម្នាលភិក្ខុទាំងឡាយ ឥន្ទ្រិយមាន ៥ ប្រការដូច្នេះឯង ។ ៨