អដ្ឋកថា ទដ្ឋព្វសូត្រ
ក្នុងទដ្ឋព្វសូត្រទី ៨ បទថា កត្ថ ច ភិក្ខវេ សទ្ធ្រិន្ទិយំ ទដ្ឋព្វំ ចតូសុ សោតាបត្តិយង្គេសុ សេចក្តីថា ព្រះមានព្រះភាគត្រាស់ពាក្យជាដើម ថា ក្នុងសោតាបត្តិយង្គ ៤ ប្រការ ដើម្បីទ្រង់ចង្អុលនូវភាពដែលឥន្ទ្រិយទាំង នេះ សំខាន់ក្នុងទីបំផុតក្នុងវិស័យ គឺអារម្មណ៍របស់ខ្លួន ។ ឧបមាដូចកូនប្រុសសេដ្ឋី ៤ នាក់ ក្នុងកាលក្រុមសម្លាញ់ដែលមានព្រះរាជាជា គម្រប់ ៥ ចុះកាន់ផ្លូវ ដោយគិតថា ពួកយើងនឹងលេងនក្ខត្តឫក្ស គ្រា ទៅដល់ផ្ទះកូនសេដ្ឋីទី ១ ជន ៤ នាក់ក្រៅអំពីនេះ ក៏អង្គុយស្ងៀម ម្ចាស់ផ្ទះ បុណ្ណោះជាអ្នកចាត់ចែងការងារក្នុងផ្ទះថា ចូរឲ្យរបស់ទំពា របស់ស៊ីដល់ជន ទាំងនេះ ចូរឲ្យគ្រឿងតែងខ្លួន មានគ្រឿងក្រអូប និងកម្រងមាល័យជាដើម ដល់ជនទាំងនេះ ។ កាលទៅដល់ផ្ទះអ្នកទី ២-៣ និងទី ៤ ជន ៤ នាក់ក្រៅ អំពីនេះក៏អង្គុយស្ងៀម ម្ចាស់ផ្ទះបុណ្ណោះដែលបានបញ្ជាការងារក្នុងផ្ទះថា ចូរ ឲ្យរបស់ទំពា របស់បរិភោគដល់ជនទាំងនេះ ចូរឲ្យគ្រឿងតែងខ្លួន មានគ្រឿង ក្រអូប និងកម្រងផ្កាជាដើមដល់ជនទាំងនេះ យ៉ាងណា ក៏ដូច្នោះដូចគ្នា កាល ឥន្ទ្រិយមានសទ្ធាជាគម្រប់ ៥ ដែលកើតឡើងក្នុងអារម្មណ៍តែមួយជាមួយគ្នា កាលពួកសម្លាញ់ទាំងនោះ ឈានចុះកាន់ផ្លូវទៅជាមួយគ្នា កាលទៅដល់ សោតាបត្តិយង្គ សទិ្ធន្ទ្រិយ មានការបង្អោនជឿជាលក្ខណៈបុណ្ណោះ តែងជាធំ ជាប្រធាន ឥន្ទ្រិយដ៏សេសក៏អនុលោមទៅតាមសទ្ធ្រិន្ទិយនោះ ដូចក្នុងផ្ទះ របស់បុគ្គលទី ១ ម្យ៉ាងទៀត ជន ៤ នាក់អង្គុយស្ងៀម ម្ចាស់ផ្ទះបុណ្ណោះ ជាអ្នកចាត់ចែងការងារ ដូច្នោះ កាលមកដល់សម្មាវាយាមៈ វីរិយ្រិន្ទិយដែល មានការផ្គងជាលក្ខណៈបុណ្ណោះ ដែលមកជាធំ ជាប្រធាន ឥន្ទ្រិយដ៏សេស ក៏អនុលោមទៅតាមវីរិយ្រិន្ទិ